ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដឹកនាំដោយ លោក ទេស វិបុល ប្រធានសមាគម អញ្ជើញចូលជួបសម្តែងការគួរសម ជូនអំណោយ និង គោរពជូនពរ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៤!!!


 ភ្នំពេញ: លោក ទេស វិបុល ស្ថាបនិក សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (AFCJ) ដឹកនាំគណ:ប្រតិភូសមាគម ១២រូប ចូលជួបសម្តែងការគួរសម និង គោរពជូនពរ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ដែលនឹងចូលមកដល់ឆាប់ៗខាងមុខ នៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោកប្រធានស្ថាបនិកបានថ្លែងអំណគុណ និង សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ និង ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ជួយប្រោះព្រំ ប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន ឯកឧត្តមរដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងបុត្រ និង ក្រុមគ្រួសារ។ លោកប្រធានបានសុំអនុសាសន៍ពី ឯកឧត្តមរដ្ឋមន្ត្រីផងដែ។




















Previous Post Next Post